Tuesday, August 25, 2015

កិច្ចសន្យាជួលផ្ទះ


ពាក្យប្តឹងសុំសំបុត្រអត្រានុកូលដ្ឋាន


រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅវៀងច័ន្ទ

រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ នៅវៀងច័ន្ទ


នៅក្នុង​បរិវេណ​នៃ​វត្ត​ថា​ត​ហ្លួង (​វត្ត​ធាតុ​ស្តេច​) នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​លាវ​/​ឡាវ​បច្ចុប្បន្ន យើង​បានឃើញ​នូវ​ចម្លាក់​ថ្ម​មួយ​ឆ្លាក់​ជា​ក្បាច់​ក្រឡោត តំណាង​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ (​គ​.​ស​. ១១៨១-១២១៨ )ស្ថិតក្នុង​ឥរិយាបទ​សមាធិ ដោយមាន​ព្រះ​ហ​ស្ថ​ទាំងពីរ​លា ហើយ​ដាក់​គងលើគ្នា​លើ​ភ្លៅ ពោលគឺ​មិនមែនជា​កាយវិការ​កំពុង​ប្រណម ឬ​អញ្ជលី​ឡើយ​។ 
បើ​គេ​ពិនិត្យ​ព្រះ​រូបនេះ​ឲ្យ​បាន​ម្មត់​ចត់​បន្តិច​ទៅ គេ​នឹង​ឃើញថា ព្រះ​កេស​របស់​ចម្លាក់ ត្រូវបាន​ជួសជុល​ឡើងវិញ ដោយហេតុថា ឆ្នូត​ដើម​នៃ​ព្រះកេសា ត្រូវបាន​វិចិត្រ​ករលាវ​/​ឡាវ នៅ​ស​.​វ​ទី​១៤ ប​ញ្ឈូ​ស ហើយ​ជំនួស​ដោយ​ក្បាច់​គួច​ត្របាញ់​ដុំៗ​។ រីឯ ផ្នួងសក់​នៅលើ​ព្រះ​កេស ត្រូវបាន​ជំនួស​ដោយ កន្តុប ឬ​ពក របស់​ព្រះ​ពុទ្ធអង្គ​វិញ ដែល​តំណាង​ឲ្យ​ឥទ្ធិពល​ពិសិដ្ឋ និង​ភាពឆ្លាសវៃ​គ្មាន​ព្រំដែន​របស់​ព្រះសម្មាសម្ពុទ្ធ​។ ក្រៅពីនេះ ចម្លាក់​នេះ​ថែមទាំង​ត្រូវបាន​លាប​ម្រ័ក្សណ៍​ខ្មៅ​រលោង​ថែម​ទៀតផង ក្នុងខណៈដែល​ព្រះបាទ ផា​ងុំ ស្តេច​លាវ​ដំបូងបង្អស់​បាន​កាន់កា​ប់​ភូមិភាគ​នេះ​។​
ដោយ​ឥត​សង្ស័យ គេ​អាច​និយាយបានថា ការកែប្រែ ឬ​ការច្នៃ​រូបសំណាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ខាងលើនេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​រូប​របស់​ទ្រង់​ឲ្យ​ក្លាយទៅជា​ព្រះពុទ្ធ​អង្គ ជាទីគោរព​សក្ការៈ ក្នុង​មូលហេតុ​សាសនា​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ព្រះ​បដិមា​ដ៏​សំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ បាន​រក្សា​នៅឡើយ​នូវ​លក្ខណៈ​មួយចំនួន ដែល​បង្ហាញ​អំពី​មនុស្ស​ភាព​នៃ​ចម្លាក់ ដូចជា សំពត់​ខ្មែរ និង​ផ្នួងសក់​ជាដើម ដូចដែល​មាននៅ​លើ​ចម្លាក់​មួយ​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។​
នៅមាន​ឧទាហរណ៍​សំខាន់​មួយទៀត ដែល​អនុញ្ញាត​ឲ្យ​យើង​អាចសន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវបាន​ថា ព្រះ​រូប​នៅ​វត្ត​ថា​ត​ហ្លួង គឺ​ពិតជា​រូបសំណាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​យ៉ាង​ប្រាកដ​មែន គឺ​ភាពរឹងមាំ​នៃ​ដងខ្លួន ដែល​បង្ហាញ​តាមរយៈ​ព្រះ​ហ​ស្ថ និង ព្រះ​បាទា ដែល​ប្រកបដោយ​កម្លាំង​មាំមួន ដូច​ករណី​នៃ​ចម្លាក់​មកពី​ប្រាសាទព្រះខ័ន កំពង់ស្វាយ នៅ​ខេត្តព្រះវិហារ ដែល​លោក​អួ​ងវននិងរូបយើង​ផ្ទាល់​បាន​រកឃើញ​កន្លងមក​។​

ដោយយោង​លើ​លក្ខណៈសម្បត្តិ​ទាំង​ប៉ុន្មាន​ខាងលើនេះ យើង​អាច​សន្និដ្ឋានបានថា រូបសំណាក់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដ៏​ខ្លាំងពូកែ ដែល​យើង​ទើបតែ​បាន​ពិពណ៌នា​នៅ​ខាងលើនេះ ពិតជា​ស្ថិតក្នុង​ឥរិយាបទ​សមាធិ ដូច​ករណី​ចម្លាក់​មួយ​ដែល​យើង​បាន​រកឃើញ​នៅ​ប្រាសាទព្រះខ័ន​កំពង់ស្វាយ ក្នុង​ខេត្តព្រះវិហារ​កន្លងមក ហើយ​ដែល​សព្វថ្ងៃ​រក្សាទុក​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ​។ ដូច្នេះ ពាក់ព័ន្ធ​ទៅនឹង​លក្ខណៈ​ដើម​នៃ​ព្រះ​រូប​របស់​យើង គេ​មិនត្រូវ​មានការ​មន្ទិលសង្ស័យ​តទៅទៀត​ឡើយ​៕